box

វេទិកា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍនិង​​លើក​កម្ពស់​គុណភាព​ការអប់រំនៃ​កម្រិតសាលា​មត្តេយ្យ​សិក្សានៅ​ក្នុងប្រទេសកម្ពុជា។ ពិសេសជាងនេះទៅទៀត វេទិកានេះមានគោលបំណងផ្តល់ជាជំនួយដល់ការបង្រៀនរបស់គ្រូនៅក្នុងកម្រិតមត្តេយ្យសិក្សា និងផ្តល់ឳ្យគ្រូនូវលទ្ធភាពប្រើប្រាស់នូវធនធានសំខាន់ៗមួយចំនួនដែលមានដូចជា៖




ធនធានផ្លូវការដែលផ្តល់ជាចំណេះដឹងសម្រាប់ជាជំនួយដល់គ្រូបង្រៀនរួមមាន៖ ឯកសារផ្លូវការ និងឯកសារច្បាប់ផ្លូវការ លេខទូរស័ព្ទនិងអ៊ីម៉ែលសម្រាប់ទំនាក់ទំនងទៅកាន់ក្រសួងនិងនាយកដ្ឋានសំខាន់ៗដែលពាក់ព័ន្ធនៅក្នុងវិស័យ តំណរភ្ជាប់ទៅកាន់គេហទំព័រពាក់ព័ន្ធផ្សេងៗទៀត។


ធនធានដែលជាជំនួយនៅក្នុងការបង្រៀន ដើម្បីជាការគាំទ្រការរៀបចំសកម្មភាពបង្រៀននៅក្នុងថ្នាក់រៀន៖ កម្រងវីដេអូក្នុងការពន្យល់មេរៀន សន្លឹកកិច្ចការជាដើម។


គោលការណ៍ណែនាំផ្សេងៗ និងទម្រង់លិខិត៖ កិច្ចការរដ្ឋបាលសម្រាប់ការគ្រប់គ្រងថ្នាក់រៀន សម្ភារៈបង្រៀន ការគ្រប់គ្រងរៀបចំទីធ្លាថ្នាក់រៀន និងការតុបតែង ការផលិតសម្ភារៈបង្រៀននិងសិក្សា។