ការអប់រំកុមារតូចនៅប្រទេសកម្ពុជាមានការជួបប្រទះនឹងបញ្ហាប្រឈមមុខជាច្រើន។ ជាពិសេសគឺគុណភាពនៃការអប់រំនៅមត្តេយ្យសិក្សា សហគមន៍។
ការសង្កេត៣ សំខាន់ៗ និងហេតុផល៣ ដែលយើងបានមើលឃើញ៖
ដើម្បីដោះស្រាយបញ្ហានេះ អង្គការពិភពកុមារ និងអភិវឌ្ឍន៍បាននិងកំពុងធ្វើការងារនេះចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ដោយផ្តោតលើការអភិវឌ្ឍន៍មត្តេយ្យសិក្សាសហគមន៍ ជាពិសេសសហគមន៍នៅទីជនបទ និងសហគមន៍ដែលមានប្រាក់ចំណូលទាប ដោយសហការ ជាមួយឃុំ អង្គការមូលដ្ឋាន និងអាជ្ញាធរកម្ពុជា បង្កើតសាលាមត្តេយ្យសហគមន៍ប្រហែល ១៥០ កន្លែង។ ម៉្យាងវិញទៀតអង្គការក៏កំពុងខិតខំប្រឹងប្រែងលើការចូលរួមអនុវត្តគោលនយោបាយការអប់រំកុមារតូច ការបណ្តុះបណ្តាលគ្រូបង្រៀន និងការរៀបចំបង្កើតសម្ភារៈសម្រាប់បង្រៀន។
វេទិកាចំណេះដឹងមូលដ្ឋានមត្តេយ្យសិក្សានេះត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម របស់ សាលាមត្តេយ្យសិក្សាសហគមន៍ វេទិកានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំនូវសម្ភារៈដែលមានប្រយោជន៍សម្រាប់សាលាមត្តេយ្យទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយមិនគិតពីស្ថានភាពសាលា។