box


តួអង្កសំខាន់ៗនៅក្នុងវិស័យអភិវឌ្ឍន៍កុមារតូចនៅកម្ពុជារួមមាន៖


ការអភិវឌ្ឍកុមារតូច (ECD) នៅកម្ពុជាត្រូវបានគាំទ្រដោយអ្នកពាក់ព័ន្ធជាច្រើនដែលរួមគ្នាធ្វើការដើម្បីលើកកម្ពស់សុខុមាលភាព ការអប់រំ សុខភាព និងការការពារកុមារតូចៗ។ នៅខាងក្រោមនេះជាក្រសួងរបស់រដ្ឋាភិបាលដែលចូលរួមក្នុងកិច្ចការអភិវឌ្ឍកុមារតូចដែលរួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងកិច្ចការនារី បានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ បង្កើតគោលនយោបាយ បែងចែកថវិកា ការផ្តល់សេវា និងធ្វើការសម្របសម្រួលដែលចូលរួមដោយអន្តរក្រសួង។ ជាមួយគ្នានេះផងដែរ គណៈកម្មាធិការជាតិនៃការគាំពារ និងអភិវឌ្ឍកុមារតូចបានប្រមូលផ្តុំក្រសួងពាក់ព័ន្ធ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមឆ្លងវិស័យ និងលើកកម្ពស់គុណភាពសេវាអភិវឌ្ឍកុមារតូចទាំងមូល ។

បន្ថែមពីលើភាពជាអ្នកដឹកនាំរបស់រដ្ឋាភិបាល ក្នុងនោះរួមមាន អង្គការក្រៅរដ្ឋាភិបាល អង្គការ (INGO) និងដៃគូអភិវឌ្ឍជាច្រើនដែលបានចូលរួមគាំទ្រលើការងារអភិវឌ្ឍវិស័យកុមារតួចដូចជា៖ អង្គការពិភពកុមារ និងអភិវឌ្ឍន៍ (PE&D), អង្គការ save the children, អង្គការអង្គការទស្សនៈ​ពិភពលោកអន្តរជាតិប្រចាំកម្ពុជា (World Vision), អង្គការយូនីសេហ្វ (UNICEF), អង្គការយូណេស្កូ (UNESCO) និងធនាគារពិភពលោក (World Bank) ផ្តល់ការគាំទ្រយ៉ាងសំខាន់តាមរយៈការអនុវត្តកម្មវិធី ជំនួយបច្ចេកទេស និងការតស៊ូមតិ។ ស្ថាប័នឯកជនចូលរួមចំណែកដោយការបង្កើតមជ្ឈមណ្ឌលកុមារតូច ខណៈដែលស្ថាប័នអភិបាលកិច្ចមូលដ្ឋាន រួមទាំងក្រុមប្រឹក្សាឃុំ និងគណៈកម្មាធិការឃុំសម្រាប់ស្ត្រី និងកុមារ គឺជាចំនុចដ៏សំខាន់ក្នុងការគ្រប់គ្រង និងការថែរក្សាការផ្តល់សេវាគាំពារ និងអភិវឌ្ឍកុមារតូចនៅកម្រិតសហគមន៍។

ក្របខណ្ឌកិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធានាថាកុមារគ្រប់រូបមានឱកាសទទួលបានសេវាគាំបារនិងអភិវឌ្ឍកុមារតូចប្រកបដោយគុណភាព។


ក្រសួងអប់រំ យុវជន និងកីឡា


ក្រសួងមហាផ្ទៃ

07

ក្រសួងកិច្ចការនារី

06

ក្រសួងសុខាភិបាល


ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

10

ភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល ចុចមើលបន្ថែម